ក្រសួងការពារជាតិ៖ ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ សភាពការណ៍តាមព្រំដែនមានភាពស្ងាត់ស្ងាត់ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ក្រសួងការពារជាតិ៖ ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ សភាពការណ៍តាមព្រំដែនមានភាពស្ងាត់ស្ងាត់

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានឲ្យដឹងថា សភាពការណ៍ជួរមុខក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ បន្ទាប់ពីកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់។

បើតាមក្រសួងការពារជាតិកម្ពុជា, កងកម្លាំងរបស់កម្ពុជា បាននិងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់៕


0 Comments:

Post a Comment

KKK
Share This