អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃបន្តភាពស្ងប់ស្ងាត់ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃបន្តភាពស្ងប់ស្ងាត់

ចំនួនអ្នកទស្សនា : Views

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃមានសភាពស្ងប់ស្ងាត់ ហើយថាកម្ពុជានៅតែបន្តគោរពយ៉ាងពេញលេញនូវបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងភាគីទាំងពីរ ។

លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ដោយឈរលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រាឡាញ់សន្តិភាពដោយពិតប្រាកដនោះ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ បានបញ្ជាក់ ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទិ២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាមួយនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជាថៃ GBC ដែលបានចុះហត្ថេលខាកាលពីពេលថ្មីៗកន្លងទៅនេះ រួមទាំងឯកសារព្រមព្រៀងផ្សេងៗទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងវិលត្រឡប់ទៅរកប្រករតីភាព ស្ថិរភាព សន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាង កម្ពុជា និងថៃ ត្រូវបានទទួលស្គាល់ និងស្វាគមន៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ដោយវាបាន ឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្តិភាពក្នុងតំបន់ ដែលបង្ហាញឱ្យឃើញពីបំណងប្រាថ្នាមិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលសុទ្ធតែចង់ឃើញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដោយកម្ពុជាសូមបញ្ជាក់សារជាថ្មីនូវគោលជំហរក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងដោយ ស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

0 Comments:

Post a Comment

KKK
Share This