បន្ទាយមានជ័យ៖ពលករខ្មែរ២នាក់ប្តីប្រពន្ធរញ្ជួយដីនៅប្រទេសថៃអគារបាក់សង្កត់បានរកឃើញសាកសពត្រូវបានភាគីថៃបានបញ្ជូនប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យនៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
នៅពេលដែលភាគីថៃប្រគល់សាកសពពលករខ្មែរ២នាក់ប្តីប្រពន្ធដែលស្លាប់ដោយអគារបាក់សង្កត់រញ្ជួយដីនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃើញវត្តមានលោក ប៉េង យ៉ាស័ក្តិ អភិបាលរងក្រុងប៉ោយប៉ែតនិងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃនិងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖សាកសពពលករខ្មែរដែលស្លាប់ដោយអគារបាក់សង្កត់រញ្ជួយដីនៅប្រទេសថៃមាន១.ឈ្មោះ សាន សឿន អាយុ៣៨ឆ្នាំ(ប្តីមានមុខរបបជាងសំណង់)២.ឈ្មោះ សុខ គីមសី ភេទស្រីអាយុ៣១ឆ្នាំ(ប្រពន្ធជាកម្មករសំណង់)រស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖កាលពី២៨ ខែមីនា ឆ្នាំ២០២៥គ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសថៃ ហើយទទួលព័ត៌មានសាច់ញាតិដែលធ្វើការជាមួយ២នាក់ប្តីប្រពន្ធត្រូវបានបាត់ខ្លួនក្នុងគំនូអគារដែលបាក់ហើយទទួលដំណឹងត្រូវរកឃើញសាកសពក្នុងចំណោមអគារបាក់សង្កត់ត្រូវបានយកធ្វើ(ឌីអិនអេ)រកឃើញប្តីមុនហើយបន្ទាប់រកឃើញប្រពន្ធត្រូវបានអាជ្ញាធរថៃបញ្ជូនតាមច្រកទ្វារអន្តរាជាតិប៉ោយប៉ែតបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណទទួលបន្តនៅវត្តប៉ាលិលេយ្យក្រុងប៉ោយប៉ែតនិងមានសាច់ញាតិទាំងគ្រួសារខាងប្តីនិងព្រពន្ធចាំទទួលសាកសពយកធ្វើបុណ្យតាមប្រពៃណីយ៍ក្រុងសិរីសោភ័ណ។
លោក ស្រេង សុផល បានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យមានសាកសពពលករខ្មែរចំនួន៣នាក់ហើយដែលត្រូវបានអាជ្ញាធរថៃដឹកជញ្ជូនសាកសពតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥បានបញ្ជូនសាកសពជនរងគ្រោះឈ្មោះ មាស សាវ៉ាង ភេទប្រុសអាយុ២៥ឆ្នាំ(មុខរបបជាងសំណង់)រស់នៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥បានបញ្ជូនសាកសពជនរងគ្រោះ២នាក់ប្តីប្រពន្ធ១.ឈ្មោះ សាន សឿន អាយុ៣៨ឆ្នាំ(ប្តីមានមុខរបបជាងសំណង់)២.ឈ្មោះ សុខ គីមសី ភេទស្រីអាយុ៣១ឆ្នាំ(ប្រពន្ធជាកម្មករសំណង់)រស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណដែលមានកូនប្រុសម្នាក់អាយុ១១ឆ្នាំហើយធ្វើការនៅប្រទេសថៃជាង៦ឆ្នាំហើយ៕
ខ្ញុំបាទភាTSP04
0 Comments:
Post a Comment