ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់កើនឡើងជាង ១៩,៥ ពាន់លានដុល្លារ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់កើនឡើងជាង ១៩,៥ ពាន់លានដុល្លារ

ចំនួនអ្នកទស្សនា: Views

ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ មាន​ទំហំ​ទឹកប្រាក់សរុបកើនឡើងជាង ១៩,៥ ពាន់លានដុល្លារអាមេរិក បើធៀបនិងឆ្នំា២០២៤, ក្នុង​នោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ ខណៈការនាំចូល ពី​បរទេស​មានចំនួន ១០ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះចាប់តាំងពីដើមឆ្នាំ ២០២៤ ឃើញថា ការដោះដូពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា មានកំណើនកើន ឡើង​ជា​បន្ត​បន្ទាប់ ជាក់ស្តែងនៅរយៈពេល ៤ ខែ ក្នុងឆ្នាំ ២០២៥ នេះ, ការធ្វើ​ពាណិជ្ជ​កម្ម​ទំនិញ​ជាមួយ​ប្រទេស​ដៃគូរសំខាន់ៗចំនួន ២០ និងជាមួយបណ្តាប្រទេសដៃគូផ្សេងៗទៀតរបស់កម្ពុជា គិត​ជា​ទំហំ​ប្រាក់​សរុប មានចំនួនជាង ១៩,៥ ពាន់លានដុល្លារ បានកើនឡើងប្រមាណ ១៧ ភាគរយ បើ​ធៀបរយៈពេលដូចគ្នាឆ្នំា ២០២៤ ។

ជុំវិញ​ការ​ធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា នៅ​ក្នុង​រយៈ​ពេល ៤ ខែនេះ មានទំហំទឹកជាង ជាង ៩,១ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយ បើ​ធៀប​រយៈ​ពេល​ដូចគ្នាឆ្នំា ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញសម្លៀកបំពាក់ គ្រឿង បន្ទាប់បន្សំធ្វើពីក្រណាត់ មានទំហំទឹកប្រាក់ជិត ២ ពាន់លានដុល្លារ, ធញ្ញជាតិ ៧៤៩ លានដុល្លារ, ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំ ជិត ៤០០ លានដុល្លារ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនធ្វើពីក្រណាត់ជាង ១,២ ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ជាង ៦៦៤ លានដុល្លារ, ស្បែកជើង ស្រោមជើងជាង ៦២៣ លានដុល្លារ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ៥៨៦ លានដុល្លារ,គ្រឿងសង្ហារឹម ៣៤៤ លានដុល្លារ, ផ្លែឈើ និងគ្រាប់ ផ្លែឈើ ៧៨៦ លានដុល្លារ និងការនាំចេញទំនិញជាច្រើនមុខផ្សេងៗទៀត។

ចំណែកការនាំចូលវិញ, ក្នុងរយៈពេល ៤ ខែនេះដែរ កម្ពុជាបាននាំចូលទំនិញសំខាន់ គិតជាទឹកប្រាក់សរុប មានចំនួនជាង ១០ ពាន់ លានដុល្លារ កើនឡើងជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៤ ក្នុងនោះកម្ពុជាបាននាំចូលទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក រួមមាន៖ ផលិតផលចាក់ដោយម្ជុល មានទឹកប្រាក់ជាង ១ ពាន់លានដុល្លារ, រ៉ែប្រើប្រាស់គ្រឿងចំហេះ ជាង ១,២ ពាន់លានដុល្លារ, ម៉ាស៊ីន និង ឧបរកណ៍អគ្គិសនីជាង ៧១៥ លានដុល្លារ, ម៉ាស៊ីន និងបរិធានមេខនិក ៧៤៣ លានដុល្លារ, យានយន្តផ្សេងៗជាង ៧៤៨ លានដុល្លារ និងការនាំចូលនូវមុខទំនិញជាច្រើនផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី

0 Comments:

Post a Comment