ខេត្តបន្ទាយមានជ័យ: ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៥ ដែលបានប្រព្រឹត្តទៅនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ វត្តមានរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងទិវាជាតិនៃការចងចាំនេះ គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

May 21, 2025
www.tsp68tvonline.com
























0 Comments:
KKK
Post a Comment