(ព័ត៌មានបឋម) ករណីក្មេងស្រីម្នាក់ចុះលាងដៃបណ្ដាលឲ្យរអិលជើងធ្លាក់ចូលអូរលង់ទឹកបាត់កំពុងរកមិនទាន់ឃើញ នៅចំណុចអូរភូមិចំការលោក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី កាលពីវេលាម៉ោង ៤ៈ០០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ដោយឡែកនៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥នេះលោកឧត្តមសេនីយ៍ត្រី ជិម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានណែនាំកម្លាំងកំលាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តនិងស្រុកមង្គលបូរីសហការកម្លាំងប៉ុស្តិ៍នគរបាលឃុំអូរប្រាសាទរួមជាមួយប្រជាពលរដ្នសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងតែបន្តសកម្មភាពរុករកក្មេងស្រីលង់ទឹក ហើយក៏បានរកសពឃើញនៅវេលាម៉ោង៩ៈ៥៩នាទីព្រឹក ដោយបានស្គាល់អត្តសញ្ញាណឈ្មោះ បុិច ម៉ាឡៃ ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិចំការលោក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

May 22, 2025
www.tsp68tvonline.com



0 Comments:
KKK
Post a Comment