ទិវាជាតិនៃការចងចាំ ២០ ឧសភា! សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ទិវាជាតិនៃការចងចាំ ២០ ឧសភា! សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលប្រជាពលរដ្ឋគ្រប់រូបចងចាំមិនភ្លេច នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ជារបបដ៏ឃោរឃៅ និងខ្មៅងងឹត, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកតស៊ូរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍នេះ បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។

តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហោះរូបថតអមដោយខ្លឹមសារដូច្នេះថា «ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»៕

0 Comments:

Post a Comment