សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី ផ្លាស់ប្តូរសមុច្ច័យថ្មី តាំងបង្ហាញឱ្យសាធារណជនបានទស្សនា ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី ផ្លាស់ប្តូរសមុច្ច័យថ្មី តាំងបង្ហាញឱ្យសាធារណជនបានទស្សនា

ចំនួនអ្នកទស្សនា : Views


(សៀមរាប​)៖ សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានរៀបចំផ្លាស់ប្តូរសមុច្ច័យសរុបចំនួន៣៥ ដែលក្នុងនោះមានសំលៀកបំពាក់ជាអាវ សំពត់ និងកន្សែង ដើម្បីតាំងបង្ហាញជូនសាធារណជនបានទស្សនា និងស្វែងយល់។

លោក សែន គឹមស៊ុន នាយករងស្តីទីសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា សមុច្ច័យដែលរៀបចំផ្លាស់ប្តូរ និងតាំងបង្ហាញនៅពេលនេះ មានអាយុកាលចន្លោះពី១៥ទៅ៣៥ឆ្នាំ ជាសមុច្ច័យដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជននៅមុនឆ្នាំ២០២៤ និងក្នុងឆ្នាំ២០២៤ មកពីខេត្តតាកែវ រាជធានីភ្នំពេញ និងសៀមរាប។

លោក សែន គឹមស៊ុន បានរៀបរាប់បន្ថែមថា សំលៀកបំពាក់មានដូចជាហូលអន្លួញ ដែលមានក្បាច់គោមផ្កាដ៏ស្រស់ស្អាត មានសរសៃឈ្នូតៗ ដែលគេប្រើប្រាស់សម្រាប់អ្នកមានគ្រួសារ និងមានធនធានមុខមាត់នៅក្នុងសង្គម។ សម្រាប់ហូលអន្លួញនេះដែរ គឺជាការបរិច្ចាគពីព្រះចៅអធិការ និងគណៈកម្មការវត្តអង្គអណ្តែត ស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលក្រុមការងារសារមន្ទីរ បានទៅទទួលនៅក្នុងអំឡុងខែ មេសា កន្លងទៅ។

ក្នុងនាមសារមន្ទីរ លោក សែន គឹមស៊ុន បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ដែលបានប្រគល់ជាសំពត់ និងអាវ ហូលមួយចំនួន ជូនដល់សារមន្ទីរដើម្បីរក្សាទុកបន្តសម្រាប់ដាក់បង្ហាញភ្ញៀវជាតិ និងអន្តរជាតិ។

ក្រៅពីហូលនេះដែរ ក៏មានសំលៀកបំពាក់ជាឈុត ដែលមានគោមចម្រុះ និងប្រើសម្រាប់មនុស្សចាស់ ដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម ឬជាប់ខ្សែស្រឡាយព្រះរាជាជាដើម។ ក៏មានដែរ ប្រភេទកន្សែង ឬក្រមា ដែលមានក្បួរក្បាច់រចនាចម្រុះ។

នាយករងស្តីទីសារមន្ទីរ លោក សែន គឹមស៊ុន អំពាវនាវឱ្យសាធារណជន ឬអ្នកតម្បាញ ដែលចង់ឃើញ ឬសិក្សាពីក្បាច់គោមនៃសមុច្ច័យខាងលើ អាចមកទស្សនាបាននៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ (សម្រាកថ្ងៃអង្គារ) ពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង៤រសៀល។

សូមបញ្ជាក់ថា សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅក្បែររង្វង់មូលផ្លូវ៣០ ឬវិថីសម្តេចវិបុលបញ្ញា សុខ អាន ក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប៕

0 Comments:

Post a Comment

KKK
Share This