ខេត្តបន្ទាយមានជ័យ
ល្ងាច ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥នេះក្នុងសាលប្រជុំសាលាខេត្តបានបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តបន្ទាយមានជ័យ ប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៥។កិច្ចប្រជុំនោះមានការចូលរួម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរង លោកប្លែកវ៉ារីប្រធានក្រុមប្រឹក្សាខេត្ត សមាជិកសមាជិកា ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងអ្នកពាក់ព័ន្ធប្រហែល៥០០នាក់។
ជាកិច្ចចាប់ផ្តើម លោក អ៊ុំរាត្រីបានមានប្រសាសន៍ថា
នៅឆមាសទី១ ឆ្នាំ២០២៥ នេះគេបានកត់សម្គាល់ឃើញថា ក្រុមការងារថ្នាក់ជាតិបាបានខិតខំជំរុញលើកទឹកចិត្តគ្រប់រូបភាព ដើម្បីធានាឲ្យបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ រក្សាឲ្យបាននូវលំនឹងសេដ្ឋកិច្ច-សង្គម ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តរបស់រដ្ឋបាលនៅថ្នាក់មូលដ្ឋាន។
លោក អ៊ុំរាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជាងនេះទៀត គឺប្រើប្រាស់នូវយន្តការកម្លាំងសរុប ដែលមានសមាសភាពពីគ្រប់បណ្តាយុវជនទាំងអស់មានដូចជា យុវជនសហភាព សហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សមាគម ថ្នាលយុវជនកម្ពុជា និងសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានចុះជួយអន្តរាគមន៍ ដោះស្រាយនូវរាល់ការលំបាកនានាបានទាន់ពេលវេលាមានដូចជា ការចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ក្នុងស្ថានភាព ដែលប្រទេសថៃបានធ្វើការបិទច្រកទ្វារព្រំដែនទាំងអស់ជាឯកតោភាគីតាមអំពើចិត្តនោះ គឺក្រុមការងារបានធ្វើការ សម្របសម្រួលទទួលពលករកម្ពុជា ដែលបានវិលត្រឡប់ចូលមកក្នុងប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដោយក្រុមការងារគ្រប់ផ្នែក គ្រប់វិស័យ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានសហការរួមគ្នា ទទួលស្វាគមន៍ ណែនាំ ផ្ដល់កន្លែងសំចត
សម្រាកដោយមានអាហារ ភេសជ្ជៈសម្រន់ ព្រមទាំងបានធ្វើការសម្រប សម្រួលដឹកជញ្ជូនទាំងយប់ ទាំងថ្ងៃ ដើម្បីឲ្យពួកគាត់បានវិលត្រឡប់ទៅដល់ផ្ទះ ភូមិកំណើតរៀងៗខ្លួនវិញ ប្រកប ដោយភាពកក់ក្ដៅ និងសុវត្ថិភាពបំផុតផងដែរ។
ក្នុងនោះឯកឧត្តម ឌិត ទីណាបានមានប្រសាសន៍ថា
អស់រយៈពេលជិត២ ឆ្នាំកន្លងមក នេះគឺជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយអាទិភាពទាំង៦ និងវិធាន ការគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានដាក់ឲ្យអនុវត្តភ្លាមចាប់ ពីឆ្នាំ២០២៣ មក ដោយបានសម្រេចបន្តចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបានកំណត់អំពី តួនាទី ភារកិច្ច និងរបៀបរបបការងារដូចមានចែងក្នុងសេចក្តីណែនាំលេខ០៤ សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចូលរួមគាំទ្រ និងជំរុញអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឲ្យខាងតែបាន ក្នុងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្មផុលផុសនៅតាមមូលដ្ឋាន ដើម្បីបន្តរួមគ្នាជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យឈាឈានដល់ដំណាក់កាលថ្មីគឺសំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកឧត្តម ឌិត ទីណាបានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ បន្តគាំទ្រយ៉ាងពេញទំហឹងនូវការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ ច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយជាវិជ្ជមាន។
បន្តលើកកម្ពស់ និងចូលរួមក្នុងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានកាន់តែប្រសើរឡើងប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព និង បន្តអនុវត្តអនុសាសន៍ណែនាំទាំង១២ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងសន្និបាត បូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន៕
www.tsp68tvonline.com










0 Comments:
Post a Comment
KKK