វេទិកាការងារស្ដីពីឱកាសការងារ និងឱកាសកម្មសិក្សាការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង ក្នុងស្រុកព្រះនេតព្រះ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

វេទិកាការងារស្ដីពីឱកាសការងារ និងឱកាសកម្មសិក្សាការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង ក្នុងស្រុកព្រះនេតព្រះ

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ) ដើម្បីផ្តល់ឱកាសក្នុងការបម្រើសេ វាសាធារណៈពាក់ព័ន្ធ និងវិស័យការងារ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មជ្ឈមណ្ឌលការងារបានសហការជាមួយ មន្ទីរការងារ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអជ្ញាធរស្រុក ឃុំ និងភូមិ បានរៀបចំបង្កើតវេទិកាការងារស្ដីពីឱកាសការងារ និងឱកាសកម្មសិក្សាការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង ក្នុងស្រុកព្រះនេតព្រះ វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ធ្វើនៅបរិវេណសាលាស្រុកព្រះនេព្រះ។

ក្នុងវេទិកានោះលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរការងារ និងនាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានឡើងធ្វើបទបង្ហាញពី ឱកាស ការងារ អត្ថប្រយោជន៍ និងលក្ខខណ្ឌក្នុងការពាក្យ ជូនដល់បងប្អូនអោយបានជ្រាបឲ្យកាន់តែច្បាស់ ហើយរង់ចាំទទួលការងារពីបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការចូលបម្រើការងារ តាមក្រុមហ៊ុនវិស័យរោងចក្រ សណ្ឋាគារ ធនាគារ មីគ្រូហិរញ្ញវត្ថុ ផ្សេងៗទៀត។

ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ការបង្កើតវេទិកាការងារស្ដីពីឱកាសការងារ និងឱកាសកម្មសិក្សាការងារនាពេលនេះមានគោលបំណងចំនួន៣សំខាន់គឺ៖

១. ផ្តល់ភាពងាយស្រួលដល់បងប្អូនដែលទើបត្រលប់មកពីប្រទេសជិតខាងហើយចង់ស្វែង រកការងា អោយបានជួបជាមួយនិយោជកផ្ទាល់ និងអាចជជែកសួរពីអត្ថប្រយោជន៍និង លក្ខខណ្ឌនៃការដាក់ពាក្យបានភ្លាមៗ

២. ផ្តល់ភាពងាយស្រួលដល់និយោជក ក្នុងការផ្សព្វផ្សាយពីឪកាសការងារ និងបានជួបផ្ទាល់ ជាមួយបងប្អូនដែលបានប្រមូលផ្តុំគ្នានៅទីនេះ

៣. ផ្តល់ឪកាសអោយ អជ្ញាធរមូលដ្ឋានបានពង្រឹងការសហការជាមួយ ម.ក ក្នុងការបម្រើសេ វាសាធារណៈពាក់ព័ន្ធ និងវិស័យការងារ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

លោក យឹម សំណាង បានមានប្រសាសន៍លើកឡើងបញ្ជាក់អំពីឱកាសការងារ បច្ចុប្បន្ននៅក្នុងខេត្តបន្ទាយមានជ័យបានធ្វើការជាមួយនិយោជកសឹងតែគ្រប់វិស័យនៅក្នុ ខេត្តរួមមាន វិស័យរោងចក្រ សណ្ឋាគារ ធនាគារ មីគ្រូហិរញ្ញវត្ថុ កាស៊ីណូ សំណង់ យាន នជុសជុលរថយន្ត និងក្រុមហ៊ុនផ្សេងៗទៀតកំពុងតែមានការរីកចម្រើនជាលំដាប់ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនដែលទើបត្រលប់មកពីប្រទេសជិតខាងហើយចង់ស្វែង រកការងារធ្វើផងដែរ៕ខ្ញុំបាទភារ៉ា ០4






0 Comments:

Post a Comment