ខេត្តបន្ទាយមានជ័យ៖ អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយ ១ខ្នង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹក ថ្ងៃទី២០ ខែ កក្កដាឆ្នាំ២០២៥ នេះ។
ពិធីនេះមានការចូលរួម ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជា អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក្រុមប្រឹក្សាខេត្ត លោក ឃ្លោក មួយអភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងប្រធានសហគមអតីតយុទ្ធជនកម្ពុជាខេត្ត ស្នងការរង មន្ត្រីក្រោមឪវ៉ាទៅស្នងការ មន្ត្រីអាវុធហត្ថ មន្ត្រីយោធា អភិបាលក្រុង ស្រុក លោក មេឃុំ ចៅសង្កាត និង អតីតយុទ្ធជនជាច្រើននាក់បានចូលរួម។
ក្នុងពិធីសម្ភោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានអានរបាយការណ៍ស្ដីពីការសាងសង់នោះថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតក្នុង ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លើផ្ទៃដីចំនួន ៤ហិកតា
កសាងតាមរចនាបថខ្មែរ អំពីបេតុងអាម៉េ មានជាន់ផ្ទាល់ ដី ដំបូលប្រក់ក្បឿង ដែលមានទំហំអគារ ២៨ម៉ែត្រ x ២៣,៦០ម៉ែត្រ, មានបន្ទប់ចំនួន ៧បន្ទប់,បន្ទប់ ធ្វើការចំនួន ៦បន្ទប់,បន្ទប់សាលប្រជុំធំ ចំនួន១បន្ទប់, មានបន្ទប់ទឹកចំនួន ៦បន្ទប់ មានរបងថ្មខាងមុខ ប្រវែង ២០០ម៉ែត្រ x៩៥ម៉ែត្រ, មានកម្ពស់៣,០៤ម៉ែត្រ ដែលជាអំណោយរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកសាងដោយអ្នកឧញ៉ា ម៉ម វណ្ឌី។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា សមាគមអតីតយុទ្ធជនបានចុះផ្សព្វផ្សាយក្នុងការភ្ជាប់ chanel telegram ជូនបងប្អូនអតីត យុទ្ធជនស្រុក ក្រុងទាំង ៩បានចំនួន ៣.១១៨នាក់ ស្រីចំនួន ៤២២នាក់ ក្នុងនោះ កំពុងស្រាវជ្រាវ និងពិនិត្យលទ្ធភាពកសាងផ្ទះជូនអតីតយុទ្ធជនដែលក្រីក្រ ពុំមានផ្ទះស្នាក់នៅសមរម្យ សហការជាមួយអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូន អតីតយុទ្ធជន កម្ពុជា មានអាទិភាពទទួលឲ្យទទួលបាននូវសេវាសាធារណៈសមស្រប ហើយបាន ចុះសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជន ក្រីក្រ និងមានជម្ងឺ ពិនិត្យជាក់ស្ដែងលើជីវភាពនិងការរស់នៅរបស់សមាជិកអតីតយុទ្ធជនកម្ពុជា ដែលស្ថិត ក្នុងការគ្រប់គ្រង សាងសង់ផ្ទះដែលនៅសេសសល់ឲ្យ រួចរាល់ជាបណ្តើៗទៅតាមជំហានៗតាមផែនការរបស់ថ្នាក់លើ ហើយបានសហការជាមួយ មន្ទីរ ស្ថាប័នពាក់ពន្ធ័ ដើម្បីដោះស្រាយដីកសិកម្មជូនអតីតយុទ្ធជន ចំនួន ៦១ គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាពការ៉េពីរផងដែរ។
អាគារទីស្នាក់ការសមាគមអតីតយុទ្ធជន នេះបាន បំពាក់អំពូលសូឡា បន្ថែមអំពែភ្លើង ម៉ាស៊ីនត្រជាក់ តុ កៅអី ដាំកូនឈើ សួនលំអ បានបង្កើតក្រុមវេនប្រចាំការ នៅអាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត២៤ម៉ោង លើ ២៤ម៉ោង ដើម្បីរង់ចាំទទួលបម្រើសេវាផ្សេងៗ ក្នុងមួយថ្ងៃកម្លាំង ៣នាក់ដឹកនាំដោយស្នងការរង ១ រូប។
ក្នុងនោះឯកឧត្តម គន់ គីម បានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែនឋានៈសម្តេចជាប្រធានសមាគមន៍យុទ្ធជនកម្ពុជា សម្តេច តែងតែយកចិត្តទុកដាក់ដល់គ្រួសារអតីតៈយុវជនកម្ពុជាជារៀងរហូតមក ផ្តល់ទាំងគ្រឿងឧបភោគ និងបរិភោគ ថវិកាពិសេសជួយសាងសង់ផ្ទះឲ្យដល់អភិតៈយុទ្ធជនមិនដែលដាច់ ព្រោះសំអាងថា អភិតៈយុទ្ធជន ជាកំលាំងប្រយុទ្ធយ៉ាងសកម្ម កន្លងមក ទីហានពលីជីវិត ក្នុងការពារទឹកដី ហានប្តូរជីវិតសាច់ស្រស់ ឈាមស្រស់ ជួនជាតិមាតុភូមិ ហើយប្រទេស មានស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះក៏ដោយសារតែកងកំលាំងប្រដាប់អាវុធ អាវុធហត្ថ នគរបាលទាំងអស់ដែលជាអតីតៈយុទ្ធជននេះឯង។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការបង្កើតសមាអភិតៈយុទ្ធជនកម្ពុជានេះឡើងវាមានសារៈសំខាន់ណាស់ក្នុងវិស័យមនុស្សធម៌សំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្យេងៗដូចជាជួយដល់គ្រួសារ កងទ័ពក្រីក្រ ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាកនៃគ្រោះមហត្តរាយ អ្នកផ្ទុកមេ រោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥតទីពឹងជាដើម បញ្ចប់កម្មវិធីឯកឧត្តម គន់ គីម បានបានចែកអំណោយដល់ អតីតយុទ្ធជនបានចូលរួមសម្ពោធអគារនោះក្នុង១នាក់បាន អង្ករ ១ការុង ទឹកត្រី ទឹកសុីអុីវ ២យួរ ទឹកបរិសុទ្ធ ១យួរ សារុង ១ និងថវិការ ៥០.០០០រៀលផហដែរ
៕ខ្ញុំបាទភារ៉ា០៤
www.tsp68tvonline.com







0 Comments:
Post a Comment
KKK