រដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ ការផ្តល់ជូនមេដាយដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មាន ជិ៣០០នាក់ ដែលបំពេញការងារលើសពី១០ឆ្នាំឡើង ជាការគិតគួរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងជាការអរគុណដែលចូលរួមកសាងជាតិ និងបម្រើសេវាសាធារណៈជូនពលរដ្ឋ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ ការផ្តល់ជូនមេដាយដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មាន ជិ៣០០នាក់ ដែលបំពេញការងារលើសពី១០ឆ្នាំឡើង ជាការគិតគួរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងជាការអរគុណដែលចូលរួមកសាងជាតិ និងបម្រើសេវាសាធារណៈជូនពលរដ្ឋ

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការផ្តល់ជូនមេដាយដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មានជិ៣០០នាក់ ដែលបានបំពេញការងារលើសពី១០ឆ្នាំឡើង គឺការគិតគួរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន និងជាការអរគុណដែលចូលរួមកសាងជាតិ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ព័ត៌មានពិត រហ័ស និងមានទំនុកចិត្ត។

ការលើកឡើងបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បំពាក់មេដាយ «សំរឹទ្ធការងារ» ជូនដល់ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មានចំនួន២៩៨រូប ដែលមានអតីតភាពការងារ ១០ឆ្នាំឡើង មានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក។ ពិធីបំពាក់មេដាយនេះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។

នៅចំពោះមន្ត្រីរាជការ, លោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដ៏ជ្រៀលជ្រៅបំផុតគោរពជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសម្រេចផ្តល់មេដាយជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន ដែលនេះជាគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតដល់ពួកគាត់ និងផ្តល់ការលើកទឹកចិត្តនិងជំរុញការបំពេញការងារបម្រើប្រជាពលរដ្ឋកាន់តែសកម្មថែមទៀត។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាបន្តខិតខំប្រឹងប្រែងបំពេញការងារ បើសិនជាមានទម្លាប់មិនល្អ ត្រូវកែមកជាទម្លាប់ល្អ ដើម្បីត្រៀមទទួលយកនូវអ្វីដែលជាការសម្រេច និងការអនុវត្តនូវក្នុងដំណើរការកែទម្រង់របស់រាជរដ្ឋាភិបាល។ ដូច្នេះ ចាប់ពីពេលនេះទៅគឺជាឱកាសរបស់យើងទាំងអស់គ្នា បើសិនជាមានឱកាសហើយ មិនអាចចាប់បានទេ កាលណាបាត់ឱកាស គឺមិនអាចរកឱកាសនោះវិញបានទេ មានសមត្ថភាព មានលទ្ធភាព មានឱកាសទៅរួច។

មានសមត្ថភាព មានលទ្ធភាព អត់ឱកាស គឺបាត់បង់ទាំងអស់ ដូច្នេះ បើសិនជាបានឱកាសហើយ ក្តាប់ឱកាសនោះឲ្យបាន ព្រោះមិនមានឱកាសរបៀបនេះច្រើនទេនៅក្នុងជីវិត ឬឱកាសខ្លះមានតែម្តងទេក្នុងមួយជីវិត។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាដែលមានឱកាសបំពេញការងារហើយ សូមឱ្យខិតខំប្រឹងប្រែងបំពេញយកលទ្ធផល ពង្រឹងសមត្ថភាព ដើម្បីអាចអភិវឌ្ឍខ្លួនយើងទៅមុខទៀត កុំឱ្យគ្រប់គ្រាន់និយម ត្រូវគិតឱ្យបានវែងឆ្ងាយទៅមុខទៀត ដោយកុំបោះបង់ចោលការខិតខំប្រឹងប្រែង កុំចោលនូវភាពស្មោះត្រង់ កុំចោលនូវភាពអត់ធ្មត់។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងការកោតសរសើរចំពោះមន្ត្រីជាប់កិច្ចសន្យាមួយចំនួនដែលមានអតីតភាពការងារលើសពីជាង ១០ឆ្នាំ ដែលនៅប្រឹងប្រែងបំពេញការងារដោយស្មោះត្រង់នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលជាផ្នែកមួយនៅក្នុងការលើកស្ទួយនូវតួនាទីភារកិច្ចរបស់ក្រសួងព័ត៌មាន។ មន្ត្រីជាប់កិច្ចសន្យាស្ទើរតែ ៧០% ទៅ ៨០% ដែលទ្រទ្រង់ទៅលើការងាររបស់ក្រសួង ជាជំហានបន្តទៅមុខទៀត មន្ត្រីជាប់កិច្ចសន្យាអាចនឹងក្លាយជាមន្ត្រីជំនាញដែលចូលទៅបំពេញការងារលើសពីមន្ត្រីជាប់កិច្ចសន្យានាពេលបច្ចុប្បន្ន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នេះគឺជាការពង្រឹង និងអភិវឌ្ឍធនធានមនុស្សឱ្យក្លាយទៅជាមូលធនមនុស្ស ផ្តោតលើមនុស្សដែលមានចំណេះដឹង មានសមត្ថភាព មានទេពកោសល្យ មានស្នាដៃ មានសុជីវធម៌ សីលធម៌ និងមានគុណធម៌ នៅក្នុងខ្លួន ហើយមានសុខភាពល្អ ដែលទាំងនេះ គឺជាចំណុចដែលយើងខិតខំប្រឹងប្រែងក្នុងការរុញដំណើរនាវាកម្ពុជាទៅមុខប្រកបដោយការទទួលខុសត្រូវ ព្រោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចុះនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីដឹកនាំនាវាកម្ពុជាធ្វើដំណើរទៅមុខបន្តរយៈពេល ២៥ឆ្នាំ ដើម្បីឈានទៅដល់ការសម្រេចបានបង្គោលចរពីរសំខាន់ គឺឆ្នាំ២០៣០ ជាប្រទេសដែលចំណូលមធ្យមកំរិតខ្ពស់ និងឆ្នាំ២០៥០ គឺជាប្រទេសដែលមានចំណូលខ្ពស់។ ដូច្នេះ ហើយថាតើរដ្ឋរបស់យើងត្រូវការមន្ត្រីរាជការដែល ទន់ល្វើយ ឬមន្ត្រីរាជការដែលមានឈ្មោះតែមិនមកធ្វើការនោះទេ? ឬក៏ត្រូវការមន្ត្រីរាជការដែលមានដែរ ក៏ប៉ុន្តែ អត់សមត្ថភាព? ដូចនេះការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល គឺការច្របាច់នូវធនធានមនុស្សដែលមាន ដើម្បីរួមគ្នាដឹកនាំនាវាកម្ពុជាឱ្យសម្រេចបាននូវបង្គោលចរទាំងពីរខាងលើ។

ត្រង់ចំណុចនេះ បានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថាយើងមិនត្រូវការបរិមាណទេ តែត្រូវការគុណភាព ហើយរាជរដ្ឋាភិបាល ត្រូវការមូលធនមនុស្ស ដោយចំណុចនេះសម្តេធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកបង្ហាញថា មូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺមូលធនមនុស្ស ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងបំផុត។ ដូច្នេះ ហើយអ្វីដែល ថ្នាក់ដឹកនាំ មន្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មាន ប្រឹងប្រែងធ្វើ គឺការប្រែក្លាយខ្លួនទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផលផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ៕

0 Comments:

Post a Comment

KKK
Share This