កិច្ចប្រជុំបូកសរុបលទ្ធផលការងារដឹកនាំរបស់គណបក្ស ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

កិច្ចប្រជុំបូកសរុបលទ្ធផលការងារដឹកនាំរបស់គណបក្ស ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត

ចំនួនអ្នកទស្សនា : Views

(បន្ទាយមានជ័យ) ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដឹកនាំរបស់គណបក្ស ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ពិធីនេះមានការអញ្ជេីញចូលរួមឯកឧត្តម ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ក្រុមការងារ សមាជិក-សមាជិកាបក្សទាំង៩ក្រុង-ស្រុក ចូលរួមជិត១០០០នាក់ ប្រារព្ធធ្វេីឡេីងនៅសាលប្រជុំធំ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ  នាថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្ដម កែ គឹមយ៉ាន បានពាំនាំបណ្តាំផ្ញើសួសុខទុក្ខពីថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកា គណបក្ស និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ រួចបានបន្ថែមថាទោះបីសភាពការនយោបាយ សន្តិសុខពិភពលោកនៅតែបន្តតានតឹង ក៏កម្ពុជាប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលនិងទស្សនៈវិស័យច្បាស់លាស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបន្តអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោហ៊ុន សែន អគ្គមគទេសដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា     ប្រទេសយើងនៅតែបន្តរក្សាការពារបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។

ឯកឧត្តម កែ គឹមយ៉ាន សូមកោតសរសើរនិងអគុណចំពោះចំពោះលទ្ធផលដែលសម្រេចបាន របសើគណកម្មាធិគណបក្សខេត្តបន្ទាយមានជ័យ តាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និង ការពារមាតុភូមិឆ្នាំ២០២៤-២០២៨   និងកម្មវិធីនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល ទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងបានអំពាវនាវ ណែនាំឱ្យបន្តរួមគ្នាអនុវត្តតាមផែនការដែលបានលើកឡើង និងត្រូវការពារដាច់ខាត អធិបតេយ្យភាព បូរណភាពទឹកដី រាជរដ្ឋាភិបាល ជាតិ សាសនា ព្រះហាក្សត្រ។ ខ្ញុំបាទភារ៉ា០៤
















0 Comments:

Post a Comment

KKK
Share This