រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនតំណាងប្រភិភូបុគ្គលិក-និយោជិក នៃក្រុមហ៊ុនថាមពលបារាំង ចូលជួបជម្រាបពី ចំណាប់អាម្មរណ៍ នៃដំណើរទេសចរណ៍នៅប្រទេសកម្ពុជា ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនតំណាងប្រភិភូបុគ្គលិក-និយោជិក នៃក្រុមហ៊ុនថាមពលបារាំង ចូលជួបជម្រាបពី ចំណាប់អាម្មរណ៍ នៃដំណើរទេសចរណ៍នៅប្រទេសកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតជូនតំណាងប្រភិភូបុគ្គលិក-និយោជិក នៃក្រុមហ៊ុនថាមពលបារាំង EdF និង GdF ព្រមទាំងលោក អាំង ពិទូ ជាប្រធានសមាគមកូដូខែ្មរ ចូលជួបសម្តែងការគួរសម គោរពជម្រាបពីចំណាប់អាម្មរណ៍ នៃដំណើរទេសចរណ៍នៅប្រទេសកម្ពុជារយៈពេលជាង២សប្តាហ៍ ព្រមទាំងគោរពជម្រាបលាត្រលប់ទៅប្រទេសបារាំងវិញ។

ក្នុងជំនួបនេះ រដ្ឋមន្រ្តី ហួត ហាក់ បានស្តាប់នូវចំណាប់អាម្មរណ៍ល្អៗ និងបទពិសោធផ្ទាល់ខ្លួន ពីការធ្វើទេសចរណ៍នៅគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ជាពិសេសគឺការស្នាក់នៅ ទទួលទាន និងការចុះធ្វើស្រែចំការតាមភូមិឋានជនបទនានា ជាមួយប្រជាពលរដ្ឋកម្ពុជារបស់ប្រតិភូ និងថ្លែងអំណរគុណចំពោះការជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅវិស្សមកាលប្រចាំឆ្នាំរបស់ប្រតិភូ ព្រមទាំងការជួយផ្សព្វផ្សាយបន្តរបស់ប្រតិភូដល់ក្រុមគ្រួសារ មិត្តភ័ក្រ និងប្រជាពលរដ្ឋបារាំងទាំងអស់អំពីកត្តាសុខសន្តិភាព សុវត្ថិភាពល្អ ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារដ៏មានឱជារស គ្រឿងផ្សំពីធម្មជាតិផ្តល់សុខភាពល្អ និងទេសភាពដ៏ស្រស់ត្រកាល អាកាសធាតុល្អ នារដូវការបៃតង៕

0 Comments:

Post a Comment