(ស្ទឹងត្រែង)៖ ក្រោយពីបានរង់ចាំដំណោះស្រាយ និងភាពយុត្តិធម៌អស់រយៈពេលជាង ៥ ខែ ដោយគ្មានលទ្ធផល និងគ្មានពន្លឺភ្លឺស្វាង ជនរងគ្រោះជាម្ចាស់ដីស្របច្បាប់ ឈ្មោះ អៀវ វុទ្ធី បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ជាផ្លូវការទៅកាន់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំការស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះករណីគប់គិតគ្នាជាប្រព័ន្ធរំលោភបំពានសិទ្ធិលើអចលនវត្ថុរបស់ខ្លួន។
យោងតាមពាក្យបណ្ដឹងដែលទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៦ នេះ បានបង្ហាញឱ្យឃើញថា ដើមបណ្តឹងឈ្មោះ អៀវ វុទ្ធី កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារសកម្មភាពមិនប្រក្រតី ការគប់គិតគ្នា ងងឹតងងល់ និងការរៀបចំឯកសារក្លែងបន្លំពីសំណាក់មន្ត្រីខិលខូចមួយចំនួន រួមមាន លោក អ៊ុំ សុភឿន មន្ត្រីការិយាល័យធនធានមនុស្សនៃរដ្ឋបាលខេត្តស្ទឹងត្រែង ព្រមទាំងអាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធមួយចំនួនទៀត។ ក្រុមបុគ្គលទាំងនោះត្រូវបានចោទប្រកាន់ថាបានរួមដៃគ្នាកែប្រែទិន្នន័យចេញនិយាមការ កាត់ឆ្កៀល និងលួចយកដីដែលមានកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋយកទៅលក់បន្តដោយគ្មានការយល់ព្រម។
ព័ត៌មានលម្អិតនៃអចលនវត្ថុស្របច្បាប់របស់ដើមបណ្តឹងដីធ្លីដែលមានវិវាទនេះ មានទីតាំងស្ថិតនៅ ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលត្រូវបានទិញ និងកាន់កាប់អាស្រ័យផលដោយសុចរិត និងស្របច្បាប់អស់រយៈពេលប្រមាណ ១០ ឆ្នាំមកហើយ។
ផ្អែកលើឯកសារគតិយុត្តផ្លូវការ ដើមបណ្តឹងមាន
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) លេខ ៦២៩ ទំហំ ៤២,២១៣ ម៉ែត្រការ៉េ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដី (ប្លង់ទន់) លេខ ៥៤៩/១៧ និងលិខិតផ្ទេរលេខ ៥៥០/១៧ ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៧ទំហំទ្រព្យ ភាពជាក់ស្តែង ទទឹងខាងមុខ ១០០ម៉ែត្រ ទទឹងខាងក្រោយ ៩៥ម៉ែត្រ និងជម្រៅខាងកើត ៦៨០ម៉ែត្រជម្រៅខាងលិច ៦៨០ ម៉ែត្រ ដែលចេញ និងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់មូលដ្ឋាន អំឡុង ឆ្នាំ២០២១៧ ។
ទង្វើនិងការបង្វែរការពិតដើម្បីដោះបន្ទុកតាមរយៈ ការស៊ើបអង្កេតរបស់ជនរងគ្រោះ ភាគីពាក់ព័ន្ធ បានព្យាយាមលួចរៀបចំឯកសារមិនប្រក្រតីផ្សេងៗ ដើម្បីបង្កើតប្លង់ដីជាន់គ្នា ឬរំលោភបំពានលើប្លង់រឹង(ក្បាលដីលេខ៦២៩) ស្របច្បាប់របស់លោកស្រី អៀវ វុទ្ធី មិនតែប៉ុណ្ណោះ ជនខិលខូចទាំងនោះថែមទាំងបានបកស្រាយបង្វែរការពិតដោយចេតនាទុច្ចរិតថា ដីនោះគ្មានប្លង់ មិនបានចុះបញ្ជី និងប្រែក្លាយជាដី លោក អ៊ុំសុភឿន យ៉ាងស្របច្បាប់ ដើម្បីបំភ័ន្តសាធារណជន និងជាការយុទ្ធសាស្ត្រដោះបន្ទុកពីបទល្មើសព្រហ្មទណ្ឌ ក្នុងការលួចលក់ដីអ្នកដទៃ។
ភាពចម្រូងចម្រាសនេះកាន់តែធ្ងន់ធ្ងរឡើង នៅពេលដែល លោក អ៊ុំ សុភឿន បានចេញវីដេអូជាមួយអ្នកសារព័ត៌ មានកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដោយអះអាងថា យោងរបាយការណ៍របស់រដ្ឋបាលខេត្តបានចុះវាស់វែងដីធ្លី ចេញយាមការឱ្យលោកហើយ គឺនិយាមការទី២ ប៉ុន្តែការនិយាយបែប "មិនច្បាស់លាស់ថាតើផ្លូវការ ឬមិនផ្លូវការ" របស់លោក អ៊ុំ សុភឿន ជាមួយអ្នកសារព័ត៌មាន គឺជាការឆ្លើយដោះសារគេចវេស ដែលធ្វើឱ្យលោកស្រី អៀវ វុទ្ធី បាត់បង់ជំនឿចិត្ត និងមិនទទួលបានភាពយុត្តិធម៌សោះឡើយ ក្នុងនាមជាម្ចាស់ប្លង់រឹង និងប្លង់ទន់ ដែលកាន់កាប់ធ្វើការអភិវឌ្ឍជារៀងរាល់ឆ្នាំ អស់មួយទសវត្សរ៍មកហើយ។
ជាក់ស្ដែងរបាយការណ៍របស់រដបាលខេត្តស្ទឹងត្រែង ត្រូវបានបែកធ្លាយពេញបណ្ដាញសង្គម ខណៈ ជនរងគ្រោះជាម្ចាស់កម្មសិទ្ធដីស្របច្បាប់មិនទទួលបានទាល់តែសោះយ៉ាងណាម៉ិញ លោក ស្រី អៀវ វុទ្ធី មិនបានទទួលរឺឃើញ នៅរបាយការណ៍របស់រដ្ឋបាលខេត្តនោះទេ ក្នុងនាមជាម្ចាស់កម្មសិទ្ធករស្របច្បាប់។ រាល់ការសាកសួររបស់លោកស្រី អៀវ វុទ្ធី រដ្ឋបាលខេត្តបានត្រឹមតែ ឆ្លើយថាតបមកវិញថា មិនអាចឆ្លើយតាមទូរស័ព្ទបានទេជាការសម្ងាត់ បានត្រឹមតែផ្ដល់តាមសារតេលេក្រាម៖ ថារដ្ឋបាលខេត្ត ត្រៀមចេញលិខិត ស.ជ.ណ បដិសេដលើក្បាលដី លេខ៦២៩ ថាជាដីគ្មានប្លង់ និងមិនបានចុះបញ្ជីទៅវិញ។ ហើយលោកស្រី ក៏មិននឹកស្មានថារដ្ឋបាលខេត្ត សុរិយោដី ក្រោយចុះវាស់វែងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លើក្បាលដីលេខ ៦២៩ កែប្រែទិន្នន័យដីជាប់ប្លង់រឹង គឺ(ប្លង់ទន់) ចេញនិយាមការ ប្រែក្លាយទៅជាដីរបស់ លោក អ៊ុំសុភឿន នោះទេ។

October 10, 2026
www.tsp68tvonline.com









0 Comments:
Post a Comment