ក្រសួងការងារ ក្រើនរំលឹកឱ្យបងប្អូនពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុកដែលមានអត្ថប្រយោជន៍សម្បូរបែប ជាជាងប្រថុយឆ្លងដែនខុសច្បាប់ និងមានហានិភ័យខ្ពស់ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

ក្រសួងការងារ ក្រើនរំលឹកឱ្យបងប្អូនពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុកដែលមានអត្ថប្រយោជន៍សម្បូរបែប ជាជាងប្រថុយឆ្លងដែនខុសច្បាប់ និងមានហានិភ័យខ្ពស់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ សូមកុំចំណាកស្រុកដោយខុសច្បាប់ និងចាប់យកឱកាសការងារនៅក្នុងស្រុក ខណៈបច្ចុប្បន្នឱកាសការងារនៅកម្ពុជាមានជិត ៩ម៉ឺនកន្លែង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកមាតុប្រទេស គួរពិនិត្យ និងចាប់យកឱកាសការងារក្នុងស្រុកឱ្យបានច្រើន ព្រោះនៅកម្ពុជាមានឱកាសការងារជាច្រើនដែលកំពុងរងចាំបងប្អូន ទោះបីជាបងប្អូនមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ក៏ដោយ។

លោកមានប្រសាសន៍ថា៖ «ការធ្វើការនៅក្នុងស្រុកមិនត្រឹមតែអាចទទួលបានប្រាក់ឈ្នួល និងអត្ថប្រយោជន៍សមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យបងប្អូនរស់នៅជិតក្រុមគ្រួសារ កាត់បន្ថយចំណាយ ព្រមទាំងកសាងជីវភាពឱ្យកាន់តែមានស្ថិរភាពផងដែរ។ ដូច្នេះ សូមបងប្អូនដែលកំពុងត្រូវការឱកាសការងារសូមទាក់ទងទៅលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ»។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ ខណៈដែលប្រទេសទាំងពីរកំពុងបន្តមានអរិភាពនៅតាមបន្ទាត់ព្រំដែន ព្រោះបងប្អូនអាចប្រឈមនឹងហានិភ័យជាច្រើន រួមមានការខាតបង់ថវិកា ការចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការមិនទទួលបានប្រាក់ឈ្នួលត្រឹមត្រូវ និងមិនមានការការពារសិទ្ធិ ប្រសិនបើកើតមានវិវាទការងារ ឬគ្រោះថ្នាក់ផ្សេងៗ។

លោក ស៊ុន មេសា បានបន្តថា៖ «សូមបងប្អូនកុំប្រថុយធ្វើចំណាកស្រុកដោយខុសច្បាប់ តាមការបញ្ចុះបញ្ចូល ឬការសន្យាផ្តល់ការងារដែលមិនច្បាស់លាស់។ ក្រសួងសូមលើកទឹកចិត្តឱ្យបងប្អូនស្វែងរកការងារនៅក្នុងស្រុក ដែលសម្បូរបែប មានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជាច្រើន»។

អ្នកនាំពាក្យរូបនេះបានលើកទឹកចិត្តឱ្យបងប្អូនអតីតពលករដែលមានជំនាញស្រាប់សូមប្រើប្រាស់ជំនាញ និងបទពិសោធន៍ដែលទទួលបានពីការងារកន្លងមក ដើម្បីបន្តអាជីពនៅកម្ពុជា។ ចំពោះអ្នកដែលត្រូវការបង្កើនសមត្ថភាព អាចស្វែងរកឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនលទ្ធភាពទទួលបានការងារសមស្រប និងមានស្ថិរភាព។ ដោយឡែក សម្រាប់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករដែលកំពុងត្រូវការឱកាសការងារ សូមទាក់ទងមកប្រព័ន្ធ Hotline ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាម៕

0 Comments:

Post a Comment