លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជូនដល់វីរនគរបាល និងកងទ័ពការពារព្រំដែន និងមន្រ្តីនៃអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ខេត្តបាត់ដំបង ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជូនដល់វីរនគរបាល និងកងទ័ពការពារព្រំដែន និងមន្រ្តីនៃអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views



នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល  និងអាហារសាមគ្គីជូនដល់វីរនគរបាល និងកងទ័ពការពារព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹករបស់ប្រទេសកម្ពុជា នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន និងមន្រ្តីនៃអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ខេត្តបាត់ដំបង។ 


កម្មវិធីនេះរៀបចំដោយគណៈកម្មការសាខាសមាគនារីក្រសួងមហាផ្ទៃសហការជាមួយក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ និងបើវើរីច ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាស្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ តំណាងក្រុមហ៊ុន ព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ចូលរួមជាច្រើនរូប។

 

ថ្លែងក្នុងពិធីនោះ លោកជំទាវ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ និងជំនួសមុខឱ្យគណៈប្រតិភូ ជាពិសេស ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងសប្បុរសជន ដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈ បានធ្វើការថ្លែងអំណរគុណ និងសម្តែងនូវការគោរពជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរៈនគរបាល និងកងទ័ពការពារព្រំដែន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន។


ជាមួយគ្នានោះ លោកជំទាវ បានផ្តាំផ្ញើនូវសារលើកទឹកចិត្ត និងពាក្យពេចន៍ជូនពរពីសមរភូមិក្រោយជូនដល់ជូនដល់វីរៈនគរបាល និងកងកម្លាំងការពារព្រំដែន និងបានអំពាវនាវដល់កងកម្លាំងទាំងអស់ សូមបន្តរក្សាភាពស្ងៀមស្ងាត់ និងប្រុងប្រៀបជានិច្ចចំពោះរាល់សភាពការណ៍នានា ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារទឹកដី។ សូមមានការជឿកជាក់ និងការគាំទ្រគ្រប់វិធានការទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់គ្រប់យន្តការទាំងអស់ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ដោយការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ការពារអធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានជាដាច់ខាត។

ក្នុងនាមជាខ្មែរ យើងត្រូវតែមូលមតិមានការឯកភាពរឹងមាំ ទាំងទស្សនៈ និងគោលជំហរ ដើម្បីការពារផលប្រយោជន៍ជាតិ មិនថាក្នុងកាលៈទេសៈណានោះទេ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ប្រភព៖ https://podaraonline.blogspot.com/2026/10/blog-post_495.html

0 Comments:

Post a Comment