សមរភូមិក្រោយ បន្តជួយសមរភូមិមុខ! ថ្នាក់ដឹកនាំខេត្តបាត់ដំបង នាំយកអំណោយ និងសួរសុខទុក្ខកងកម្លាំងជួរមុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

សមរភូមិក្រោយ បន្តជួយសមរភូមិមុខ! ថ្នាក់ដឹកនាំខេត្តបាត់ដំបង នាំយកអំណោយ និងសួរសុខទុក្ខកងកម្លាំងជួរមុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

 

(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូអាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ លោក សុខ លូ បានចាត់ទុកសកម្មភាពនេះជាការបន្តប្រពៃណីដ៏ល្អប្រសើរ ដែលរដ្ឋបាលខេត្តបានអនុវត្តជាប្រចាំ ដើម្បីតភ្ជាប់ និងពង្រឹង «សមរភូមិក្រោយ» ជាមួយ «សមរភូមិមុខ» ព្រមទាំងបង្ហាញការយក ចិត្តទុកដាក់ខ្ពស់ចំពោះកងទ័ពដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន។

លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារធនធានធម្មជាតិ ជាពិសេសមច្ឆាជាតិនៅតំបន់បឹងទន្លេសាប ដែលធ្វើឱ្យភោគផលត្រីមានការកើនឡើង ជាបន្តបន្ទាប់ឡើងវិញ។

លោកបានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួបរួមគ្នាជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

តំណាងកងកម្លាំងជួរមុខបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំងឈរជើងការពារព្រំដែនកម្ពុជា-ថៃ។

ការយកចិត្តទុកដាក់នេះបានបង្ហាញពីមនោសញ្ចេតនាផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ ព្រមទាំងបានផ្តល់នូវថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាការលើកទឹកចិត្តដ៏ធំធេងដល់កងកម្លាំង និងគ្រួសាររបស់ពួកគេ ក្នុងការបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

0 Comments:

Post a Comment