លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង តំណាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី(Royal Group Koh Rong Development Company Ltd) និងលោកជំទាវអ្នកឧកញ៉ា គឹម ចាន់ណា លាង ម៉េង ព្រមទាំងបុត្រ និងក្រុមការងារ បាននាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តគិរីជលសាកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូច​ សុភ័ក្រ្ភ អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887

​​​​​​​​​​​​​

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង តំណាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី(Royal Group Koh Rong Development Company Ltd) និងលោកជំទាវអ្នកឧកញ៉ា គឹម ចាន់ណា លាង ម៉េង ព្រមទាំងបុត្រ និងក្រុមការងារ បាននាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តគិរីជលសាកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

ចំនួនអ្នកទស្សនា: Views

ពិធីប្រគេនទេយ្យទាននេះ បានបង្ហាញពីទឹកចិត្តជ្រះថ្លាក្នុងការចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ព្រមទាំងការយកចិត្តទុកដាក់ចំពោះព្រះសង្ឃដែលកំពុងគង់នៅក្នុងវត្ត តាមរយៈការផ្តល់ជូននូវគ្រឿងឧបភោគបរិភោគសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃ។

ទេយ្យទាន និងគ្រឿងឧបភោគបរិភោគដែលបាននាំយកទៅប្រគេនក្នុងឱកាសនោះ រួមមាន៖ អង្ករចំនួន២បាវ ស្មើនឹង១០០គីឡូក្រាម មី១០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ត្រីខ១កេស និង៥យួរ ត្រីងៀត៥គីឡូក្រាម សាច់គោ៥គីឡូក្រាម ទឹកសុទ្ធ៥កេស ទឹកដោះគោឆៅ៥កេស ផ្លែឈើ២កន្ត្រក និងស្លាដក់ចំនួន២ ។

សកម្មភាពនេះជាការចូលរួមចំណែកមួយក្នុងការលើកស្ទួយ និងថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនារបស់ប្រជាជនខ្មែរ ដែលតែងតែប្រកាន់ខ្ជាប់នូវការធ្វើបុណ្យ ការប្រគេនទេយ្យទាន និងការចែករំលែកក្តីសប្បុរសដល់ព្រះសង្ឃ ព្រមទាំងសង្គមជាតិ។

ការនាំយកទេយ្យទានទៅប្រគេនព្រះសង្ឃនាពេលនេះ ក៏បានបង្ហាញពីស្មារតីនៃការចូលរួមថែរក្សាតម្លៃព្រះពុទ្ធសាសនា និងការបន្តប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ តាមរយៈការប្រកបកុសល និងការចែករំលែកតាមលទ្ធភាពរៀងៗខ្លួន៕

0 Comments:

Post a Comment