អ្នកនាំពាក្យក្រសួងការពារជាតិ៖ ១៤ថ្ងៃហើយដែលថៃ ចាប់ខ្លួនទាហានកម្ពុជា ដោយខុសច្បាប់ក្រោយបទឈប់បាញ់, កម្ពុជាបន្ដអំពាវនាវថៃ អនុវត្តកិច្ចព្រមព្រៀងដោះលែងទាហានកម្ពុជា ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ១៤ថ្ងៃហើយដែលថៃ ចាប់ខ្លួនទាហានកម្ពុជា ដោយខុសច្បាប់ក្រោយបទឈប់បាញ់, កម្ពុជាបន្ដអំពាវនាវថៃ អនុវត្តកិច្ចព្រមព្រៀងដោះលែងទាហានកម្ពុជា

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ មកទល់ពេលនេះមានរយៈពេល១៤ថ្ងៃហើយ ដែលទាហានកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន ខណៈដែលក្រុមគ្រួសាររបស់ពួកគាត់កំពុងរង់ចាំទាំងយប់ទាំងថ្ងៃ។

តាមរយៈសន្និសីទសារព័ត៌មានសង្ខេបលទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅតែបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង ដោយប្រគល់ឲ្យកម្ពុជាវិញនូវយោធិនទាំង១៨រូបនោះ ដែលគេចាប់ខ្លួន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជានៅតែបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឲ្យកម្ពុជានូវនាយទាហានចំនួន១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ដោយខុសច្បាប់។ ហើយគិតមកដល់ពេលនេះ គឺមានរយៈពេល១៤ថ្ងៃហើយដើម្បីឲ្យពួកគាត់ត្រឡប់មកជួបជុំគ្រួសារវិញ ហើយគ្រួសាររបស់គាត់កំពុងរង់ចាំទាំងយប់ទាំងថ្ងៃ»។

ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងអំណរគុណដល់ដៃគូ និងស្ថាប័នអន្ដរជាតិជាច្រើន ដែលបានចូលរួមចំណែកអំពាវនាវម្ដងហើយម្ដងទៀតឲ្យភាគីថៃ ដោះលែងនាយទាហានកម្ពុជាឲ្យបានឆាប់រហ័ស។

ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្ដរជាតិ នឹងបន្ដទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្ដរជាតិ ហើយកម្ពុជានឹងមិនទុកសមាជិកគ្រួសារណាម្នាក់ចោល ឲ្យនៅឯកោជាដាច់ខាត៕

0 Comments:

Post a Comment

KKK
Share This