លោក ត្រាំ៖ កិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប បញ្ចប់ទៅដោយលទ្ធផលល្អ ឈានទៅរៀបចំជំនួបពូទីន-ហ្សេលេនស្គី ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

លោក ត្រាំ៖ កិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប បញ្ចប់ទៅដោយលទ្ធផលល្អ ឈានទៅរៀបចំជំនួបពូទីន-ហ្សេលេនស្គី

ចំនួនអ្នកទស្សនា : Views

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កិច្ចប្រជុំជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន នាថ្ងៃចន្ទ ទី១៨ ខែសីហា បានប្រព្រឹត្តយ៉ាងល្អ​ ជាមួយនិងការរៀបចំសម្រាបជំនួបរវាងមេដឹកនាំរុស្ស៉ី-អ៊ុយក្រែននាពេលបន្ទាប់។ នេះបេីតាមការបង្ហោះនៅលេីបណ្តាញសង្គម Truth Social និងគណនីហ្វេសប៊ុករបស់លោក។

លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមានជំនួបដ៏ល្អជាមួយភ្ញៀវកិត្តិយស លោកប្រធានាធិបតី ហ្សេលេនស្គី នៃអ៊ុយក្រែន លោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំង លោកប្រធានាធិបតី Alexander Stubb នៃប្រទេសហ្វាំងឡង់ នាយករដ្ឋមន្រ្តី Giorgia Meloni នៃប្រទេសអ៉ីតាលី នាយករដ្ឋមន្រ្តី Keir Starmer នៃចក្រភពអង់គ្លេស អធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ Friedrich Merz ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី​ Ursula von der Leyen អគ្គលេខាធិកាណាតូ Mark Rutte នៅក្នុងសេតវិមាន ដែលបានបញ្ចប់ទៅ ដោយនឹងមានជំនួបបន្ថែមទៀតនៅក្នុងការិយាល័យរាងពងក្រពេី»។

លោក ត្រាំ បន្ថែមថា «ក្នុងអំឡុងពេលនៃកិច្ចប្រជុំ​ យើងបានពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដែលការធានានឹងត្រូវបានផ្តល់ពីបណ្តាប្រទេសអឺរ៉ុបផ្សេងៗ ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។ អ្នករាល់គ្នា សប្បាយចិត្តចំពោះ លទ្ធភាពនៃសន្តិភាពសម្រាប់រុស្ស៉ី-អ៊ុយក្រែន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ខ្ញុំបានទូរស័ព្ទទៅប្រធានាធិបតី ពូទីន ហើយបានចាប់ផ្តើមការរៀបចំសម្រាប់ជំនួបពូទីន-ហ្សេលេនស្គី នៅទីតាំងកំណត់ណាមួយ។ បន្ទាប់ពីជំនួបនោះកើតឡើង យើងនឹងមានជំនួបត្រីភាគី ដែលមានប្រធានាធិបតីទាំងពីរ បូកទាំងខ្លួនខ្ញុំផង»។

តាមលោក ត្រាំ នេះគឺជាជំហានដំបូងដ៏ល្អមួយសម្រាប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន​ ដែលអូសបន្លាយជិត ៤ ឆ្នាំ។ អនុប្រធានាធិបតីអាមេរិក លោក JD Vance រដ្ឋមន្រ្តីក្រសួងការបរទេស លោក Marco Rubio និងបេសកជនពិសេស លោក​ Steve Witkoff កំពុងធ្វេីការសម្របសម្រួលជាមួយភាគីរុស្ស៉ី និងអ៊ុយក្រែន៕

0 Comments:

Post a Comment

KKK
Share This