រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ ដើម្បីត្រួតពិនិត្យបទឈប់បាញ់កម្ពុជា-ថៃ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ ដើម្បីត្រួតពិនិត្យបទឈប់បាញ់កម្ពុជា-ថៃ

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដឹកនាំដោយប្រទេសម៉ាឡេស៊ី។

ក្រុមការងារមានសមាសភាព១២រូប ដែលដឹកនាំដោយ នាយឧត្តមសេនីសេនីយ៍ ទៀ សីហា ជាប្រធាន, លោក គង់ ភោគ អនុប្រធាន, ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន អនុប្រធាន ព្រមទាំងមានសមាជិកជា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, អគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀតផងដែរ។

ក្រុមការងារនេះ មានភារកិច្ចដូចខាងក្រោម ៖

- សម្របសម្រួល និងផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់គ្នា។

- ត្រូវរាយការណ៍ជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី អំពីការវិវត្តនៃសភាពការណ៍នៅតំបន់ប៉ះពាល់ និងស្នើសុំ ការណែនាំតាមការចាំបាច់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រីជាដើម។

តាមរយៈសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ដែលបង្កើតឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

លោកស្រីបានបញ្ជាក់ថា កម្ពជាបន្តអំពាវនាវឱ្យថៃបញ្ជូនកងកម្លាំងកម្ពុជាចំនួន១៨រូបទៀត ដែលស្ថិតនៅក្រោមការងារគ្រប់គ្រងរបស់ថៃ បញ្ជូនមកកម្ពុជាឱ្យបានឆាប់រហ័ស និងដោយសុវត្ថិភាព។ កម្ពុជានឹងខិតខំចរចាឱ្យអស់លទ្ធភាព ដើម្បីឱ្យពួកគេត្រឡប់មកវិញ៕

0 Comments:

Post a Comment

KKK
Share This