លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ញើសារទៅកាន់សិស្សត្រៀមប្រឡងបាក់ឌុប៖ «បើសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងឱ្យខ្លាំង ត្រូវខំប្រឹងរៀនឲ្យចេះ ប្រឡងឲ្យជាប់ បន្តការសិក្សាឲ្យបានខ្ពស់» ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ញើសារទៅកាន់សិស្សត្រៀមប្រឡងបាក់ឌុប៖ «បើសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងឱ្យខ្លាំង ត្រូវខំប្រឹងរៀនឲ្យចេះ ប្រឡងឲ្យជាប់ បន្តការសិក្សាឲ្យបានខ្ពស់»

ចំនួនអ្នកទស្សនា : Views

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភរិយាសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បានផ្ញើសារសំខាន់មួយទៅកាន់ សិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២៨ ខែសីហាខាងមុខនេះ។

លោកជំទាវបណ្ឌិតបានអំពាវនាវដល់សិស្សត្រៀមប្រឡងបាក់ឌុបថា បេីសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងឱ្យខ្លាំង ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនឲ្យចេះ ប្រឡងឲ្យជាប់ដេីម្បីបន្តការសិក្សាទៅមុខទៀតឲ្យបានខ្ពស់ ព្រោះប្រទេសយេីងរីកចំរេីនបានដោយសារយេីងមានធនធានមនុស្សដែលពូកែ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហោះសារដូច្នេះថា «ជូនដល់ក្មួយៗដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះ៖ ពេលវេលានៃការប្រឡងកាន់តែខិតជិតមកដល់ ក្មួយៗត្រូវចាំថាភារកិច្ចក្មួយៗនៅពេលនេះ គឺត្រូវខិតខំប្រឹងប្រែងរៀនឲ្យចេះ ប្រឡងឲ្យជាប់ដេីម្បីបន្តការសិក្សាទៅមុខទៀតឲ្យបានខ្ពស់ បេីសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងអោយខ្លាំង។ ព្រោះប្រទេសយេីងរីកចំរេីនបានដោយសារយេីងមានធនធានមនុស្សដែលពូកែ។ សូមជូនពរដល់ក្មួយៗទាំងអស់ទទួលបានជោគជ័យក្នុងការប្រលងនាពេលខាងមុខនេះ»៕


0 Comments:

Post a Comment

KKK
Share This