អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាទទូចសូមឱ្យប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំ ដើម្បីទប់ស្កាត់ភាពតានតឹងរវាងកម្ពុជា-ថៃ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាទទូចសូមឱ្យប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំ ដើម្បីទប់ស្កាត់ភាពតានតឹងរវាងកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបញ្ជាក់ថា កម្ពុជាសូមអំពាវនាវយ៉ាងទទូចសូមឱ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឡើងឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំនិងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា និងថៃ។

លោក ជុំ សុន្ទរី បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។

លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «កម្ពុជាទទូចសុំឲ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ហើយនឹងបណ្ដាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ សុំឲ្យបង្កើតឡើងឲ្យបានឆាប់រហ័ស នូវយន្តការការត្រួតពិនិត្យដ៏រឹងមាំ និងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង ហើយនឹងទប់ស្កាត់ និងការពារអាយុជីវិតរបស់ប្រជាជនស៊ីវិល និងកងទ័ព»។

លោក ជុំ សុន្ទរី បានបន្ថែមថា តុលាការយុត្តិធម៌អន្តរជាតិ នៅតែជាវេទិកាដែលអាចជឿជាក់បានបំផុត សម្រាប់ដំណោះស្រាយជាស្ថាពររវាងជម្លោះព្រំដែនកម្ពុជា និងថៃ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យភាគីថៃទទួលយកនូវ​ការដោះស្រាយរបស់តុលាការអន្តរជាតិនេះផងដែរ៕

0 Comments:

Post a Comment

KKK
Share This