ក្រសួងការបរទេស និងឯកអគ្គរាជទូតទទួលបន្ទុក សិទ្ធិមនុស្ស និងស្ថិរភាពសន្តិភាពអន្តរជាតិនៃក្រសួងការបរទេសជប៉ុន ធ្វើជាសហប្រធាននៃកិច្ចសន្ទនាកម្ពុជា-ជប៉ុន ស្តីពីសិទ្ធិមនុស្ស លើកទី១៣ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ឋាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ក្រសួងការបរទេស និងឯកអគ្គរាជទូតទទួលបន្ទុក សិទ្ធិមនុស្ស និងស្ថិរភាពសន្តិភាពអន្តរជាតិនៃក្រសួងការបរទេសជប៉ុន ធ្វើជាសហប្រធាននៃកិច្ចសន្ទនាកម្ពុជា-ជប៉ុន ស្តីពីសិទ្ធិមនុស្ស លើកទី១៣

ចំនួនអ្នកទស្សនា : Views

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការ និងឯកឧត្តម TSUTSUMI Naohiro ឯកអគ្គរាជទូតទទួលបន្ទុក សិទ្ធិមនុស្ស និងស្ថិរភាពសន្តិភាពអន្តរជាតិនៃក្រសួងការបរទេសជប៉ុន បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាកម្ពុជា-ជប៉ុន ស្តីពីសិទ្ធិមនុស្ស លើកទី១៣។

កិច្ចសន្ទនានេះមានការអញ្ជើញចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី (អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា) តំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

កិច្ចសន្ទនានេះជាវេទិកាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ និងបង្ហាញអំពីការវិវត្ត កិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលនានា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន ពាក់ព័ន្ធនឹង (១) លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (២) សេរីភាពបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម (៣) សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន (៤) ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ (៥) កំណែទម្រង់តុលាការ និងកម្មវិធីជំនួយផ្លូវច្បាប់ (៦) ការការពារសិទ្ធិជនងាយរងគ្រោះ (ស្ត្រី កុមារ ជនមានពិការភាព និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា) (៧) កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមតំណាងក្រសួងស្ថាប័ននីមួយៗ បានអញ្ជើញថ្លែងបទអន្តរាមគម៍លើប្រធានបទខាងលើ ដោយលើកឡើងពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សដែលកម្ពុជាជារដ្ឋភាគី ព្រមទាំងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីសេវាផ្តល់ប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា ផងដែរ។

ឯកឧត្តម TSUTSUMI Naohiro បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះឯកឧត្តម អនុរដ្ឋលេខាធិការ ដែលបានរៀបចំការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណចំពោះតំណាងក្រសួងស្ថាប័នទាំងអស់ ដែលបានថ្លែងបទអន្តរាគមន៍យ៉ាងក្បោះក្បាយអំពីទិដ្ឋភាពសិទ្ធិមនុស្សនៅកម្ពុជា។ ឯកឧត្តម TSUTSUMI Naohiro បានគូសបញ្ជាក់ថា ជប៉ុន គឺជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងបន្តជួយជ្រោមជ្រែងកម្ពុជាជានិច្ច ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតទាំងក្របខ័ណ្ឌទ្វេភាគី និងក្នុងវេទិកាអន្តរជាតិ។

0 Comments:

Post a Comment

KKK
Share This